វគ្គខ្លី៖ ស្វែងយល់លម្អិតពីពន្ធដារសម្រាប់អាជីវកម្មនៅកម្ពុជា, ประเทศไทย, อาทิตย์, 17. ธันวาคม 2017
ដើម្បីក្លាយជាបុគ្គលឆ្នើម ជាបុគ្គលិកឆ្នើម ជាបុគ្គលដែលគេត្រូវការបំផុត និងដើម្បីក្លាយជាបុគ្គលដែលអាចទទួលបានជោគជ័យក្នុងជីវិត មិនថាជាអ្នកធ្វើការងារឲ្យគេ ឫ ចេញរកស៊ីដោយខ្លួនឯងនោះទេ អ្នកមិនអាចចំណាយពេលរៀនសូត្រតែនៅក្នុងសាលាបានឡើយ ចំណេះដឹងដែលល្អបំផុត គឺអ្នកត្រូវរៀនហ្វឹកហាត់ធ្វើការងារឲ្យគេ និងខិតខំសិក្សាស្រាវជ្រាវរៀនសូត្របន្ថែម ដើម្បីឲ្យអ្នកអាចមានសមត្ថភាពពេញលេញ។
ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍន៍ ពិសេសការដុះពន្លកថ្មីៗនៃអាជីវកម្ម ក្រុមហ៊ុន សហគ្រាស និងសហគ្រិនជំនាន់ថ្មីជាច្រើន តម្រូវការអ្នកចេះដឹងផ្នែករៀបចំរបាយការណ៍ហិរញ្ញវត្ថុ យល់ដឹងពីការចុះបញ្ជីពាណិជ្ជកម្ម យល់ដឹងពីច្បាប់ សិទ្ធិ និងកាត្វពកិច្ចក្នុងការបង់ពន្ធដែលគ្រប់ស្ថាប័នទាំងអស់មិនចៀសផុតបាន ក៏មានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ដូចគ្នាដែរ។
ដោយមានការស្នើរសុំពីអ្នកគាំទ្រឲ្យមានវគ្គបណ្តុះបណ្តាលទាក់ទងនឹងពន្ធដារ Business Cambodia ក៏សម្រេចបើកវគ្គបណ្តុះបណ្តាលខ្លីមួយដែលមានរយៈពេល ៣ម៉ោង ទាក់ទងនឹង “ការស្វែងយល់លម្អិតពីពន្ធដារសម្រាប់អាជីវកម្មនៅកម្ពុជា” ដើម្បីផ្តល់ឱកាសឲ្យសិស្ស និស្សិត ទាំងអ្នកដែលទើបតែនឹងបញ្ចប់ការសិក្សា និងអ្នកដែលកំពុងសិក្សាធ្វើការស្វែងយល់បន្ថែម។ ក្រោយបញ្ចប់វគ្គសិក្សា Business Cambodia នឹងជួយស្វែងរកការងារឲ្យធ្វើទៅតាមអង្កការ ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗដែលកំពុងស្វែងរកបុគ្គលិកផងដែរ។
សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ចូលរៀនវគ្គខ្លីនេះ អាចធ្វើការទាក់ទងចុះឈ្មោះតាមរយៈលេខ 011 47 77 90/ 092 57 58 23 ឫអាចឆាតមកកាន់ Business Cambodia ដោយផ្ទាល់តែម្តង។វគ្គខ្លីនេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី ១៧ ខែធ្នូ ឆ្នាំ ២០១៧ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ដោយគិតក្នុងតម្លៃ ៣០ដុល្លារ ក្នុងមួយនាក់៕
Course Outline:
សេចក្តីណែនាំ
a. សិទ្ធិ
b. កាត្វពកិច្ច
ពន្ធប្រចាំខែ
a. ប្រកាសពន្ធកាត់ទុក
b. ប្រកាសពន្ធលើប្រាក់បៀវត្ស
c. ប្រកាសប្រាក់រំដោះពន្ធលើប្រាក់ចំណេញ អាករ ពិសេសទំនិញ និង
សេវាមួយចំនួន អាករស្នាក់នៅ អាករបំភ្លឺសាធារណៈ និងពន្ធអាករដទៃទៀត
d. ប្រកាសអាករលើតម្លៃបន្ថែម
ពន្ធប្រចាំឆ្នាំ
a. ពន្ធលើប្រាក់ចំណេញ
b. ពន្ធអចលនទ្រព្យ
c. ពន្ធប៉ាតង់
d. ពន្ធផ្សេងៗ…
កម្មវិធីសហការ ឧបត្ថមដោយ CamHR Cambodia